(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង និងឃុំគោកគង់កើត រួមជាមួយក្រុមការងារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ បានចុះជួបប្រជាពលរដ្ឋ និងចែកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ជូនដល់គ្រួសារសពចំនួន ២នាក់ និងបាននាំយកនូវអំណោយរបស់លោក នេត សាវឿន និងភរិយា ចែកជូនប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងឃុំជាខ្លាង និងឃុំគោកគង់កើត ខេត្តព្រៃវែង។
លោក ចាន់ វ៉ាន់ធឿន បាននាំយកអំណោយរួមមាន ថវិកា និងសម្ភារមួយចំនួនទៀត មានដូចជា ប៊ីចេង,ប្រេងកូឡា ចែកជូនដល់ប្រជាពលរដ្ឋ និងក្មេងៗ រស់នៅក្នុងឃុំជាខ្លាង និងបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន ១២ភូមិ ដោយបានឧបត្តម្ភសម្ភារមួយចំនួន និងបានជួយឧបត្តម្ភសំរាប់ជួសជុលផ្លូវលំមួយខ្សែ ស្ថិតនៅឃុំគោកគង់កើត ផងដែរ។
លោក ចាន់ វ៉ាន់ធឿន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោត តាមកាលបរិច្ឆេទរបស់ គ.ជ.ប នៅតាមបណ្តាភូមិទាំង៨ ឲ្យបានគ្រប់ៗគ្នា៕