(ញូដេលី)៖ យន្តហោះចម្បាំងរបស់ឥណ្ឌាប្រភេទ MiG-21 បានធ្លាក់និងឆេះខ្ទេចនៅរដ្ឋ Rajasthan នៅភាគខាងលិចប្រទេស នាថ្ងៃសៅរ៍នេះ បណ្តាលមកពីកំហុសបច្ចេកទេស ក្នុងពេលហ្វឹកហ្វឺន ប៉ុន្តែសំណាងល្អពីឡុត បានចុចឆ័ត្រយោងលោតចេញទាន់ពេល។ នេះបើតាមការចេញផ្សាយដោយស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា យន្តហោះ MiG-21 គឺជាយន្តហោះចម្បាំងសេរីចាស់មួយ ដែលត្រូវបានផលិតកាលពីឆ្នាំ១៩៩៧ និងមានតម្លៃខ្ទង់ ២៥លានដុល្លារអាមេរិក៕