(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំបុណ្យសពទេសរដ្ឋមន្ដ្រី មិន ឃិន ដោយក្នុងនោះ លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ត្រូវបានតែងតាំងជាប្រធាន។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សេចក្តីសម្រេចនេះបានបញ្ជក់ថា លោក ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជាប្រធាន នៃអនុគណៈកម្មការពិធីសាសនា ពិធីផ្លូវការនៅគេហដ្ឋាន និងពិធីដង្ហែសពទៅឈាបនដ្ឋាន រីឯអនុគណៈកម្មការសន្ដិសុខ ត្រូវបានកំណត់យក លោក ឃួន ស្រេង អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន។ សូមបញ្ជាក់ថា សពលោកទេសរដ្ឋមន្រ្តី មិន ឃិន ត្រូវបាន ក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្បែរផ្សារបឹងកេងកង លេខ៥ ផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្រោយពីលោកបានទទួលមរណភាព នៅវេលាម៉ោង១៖៥៩នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ។
ព័តមានលម្អិត សូមអានសេចក្ដីសម្រេច ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖