(ភ្នំពេញ)៖ ស្រាបៀរ «Hoegaarden» ដែលនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Auskhmer Import Export Co., Ltd. បានធ្វើឲ្យកម្មវិធី Full Moon Party នាយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នៅភោជនីយដ្ឋាន Factory Pub មានភាពអស្ចារ្យដែលមិនធ្លាប់មានពីមុនមក។ ពិធីនេះមានការចូលរួមពីតារាចម្រៀងល្បីគឺកញ្ញា ADDA និងភ្ញៀវជាតិ-អន្តរជាតិ ជាច្រើននាក់ផងដែរ។
ស្រាបៀរ «Hoegaarden» គឺជាស្រាបៀរដែលផលិតពីស្រូវសាលី គុណភាពខ្ពស់ នៅប្រទេសប៊ែលហ្សិក ដែលផលិតតាមស្ដង់ដារអន្ដរជាតិ ហើយមានរសជាតិផ្លែឈើ ក្រអូបប្រហើរ ចំណែករសជាតិវិញមាន ២រសជាតិគឺ Hoegaarden ធម្មតា និងHoegaarden Rosee។
សូមជំរាបថា ក្រុមហ៊ុន អ៊ស ខ្មែរ អ៊ីមផត អិចផត គឺជាក្រុមហ៊ុនមួយ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ពីក្រុមហ៊ុន InBev Belgium S.A ទៅផលិតផលស្របៀរម៉ាក «Stella Artois, Leffe និង Hoegaarden» នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីប្រកាស របស់ក្រសួងពាណិជ្ជកម្ម លេខ ០៧៣០ ព.ណ កសប និងលេខ ០៧៣១ ព.ណ កសប ចុះនៅភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។
ព័ត៌មានលម្អិត សម្រាប់អតិថិជនចង់ទទួលការកម្មង់ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 023 900 976 / 023 925 666 / 012 698 100 និង 092 214 623៕