(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ប្រទេសអ៉ីរ៉ង់ និងអ៉ីស្រាអែល សុទ្ធតែមានអាវុធនុយក្លែអ៊ែរៀងៗខ្លួន គ្រាន់តែមិនបានចុះបញ្ជី ដូចប្រទេសមហាអំណាចមួយចំនួនប៉ុណ្ណោះ ខណៈដែលប្រទេសជប៉ុន ចង់បង្កើតពេលណាក៏បានដែរ។
ការលើកឡើងបែបនេះរបស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅរាជ្យបណ្ឌិតសភាកម្ពុជា ដោយកិច្ចពិភាក្សានេះ៣រូបផ្សេងទៀតដែរ។
ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងស្របពេលដែល អ៉ីស្រាអែល និងអ៉ីរ៉ង់ បានប៉ះទង្គិចគ្នាដោយផ្ទាល់ ២សប្តាហ៍ចុងក្រោយនេះ ដោយអ៉ីរ៉ង់បានវាយប្រហារផ្ទាល់ទៅកាន់អ៉ីស្រាអែល ហើយអ៉ីស្រាអែលក៏បានវាយតបតវិញផងដែរ៕
ខាងក្រោមនេះជាការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច៖