(ភ្នំពេញ)៖ រហូតដល់ពេលនេះ លទ្ធផលលម្អិត មិនទាន់ប្រកាសទាំងស្រុងនៅឡើយទេ ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡា នៅមុននេះបន្ដិច បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំនេះ។ បើតាមសេចក្តីប្រកាសនេះ ក្នុងចំណោមអ្នកជាប់និទ្ទេស A ចំនួន៤០៥នាក់ នៅទូទាំងប្រទេសនោះ គឺរាជធានីភ្នំពេញ ជាមណ្ឌលដែលមានអ្នកប្រឡងជាប់និទ្ទេសA ច្រើនជាងគេ។
ឆ្នាំនេះ មានបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧.២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជន ប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦.៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់។ ក្រសួងអប់រំ បានបន្ថែមថា មានអ្នកជាប់និទ្ទេស A ចំនួន ៤០៥នាក់ និទ្ទេស B ចំនួន ២,៨០១នាក់ និទ្ទេសC ចំនួន ៥,៥៩៥ នាក់ និង និទ្ទេស E មានចំនួន ៣៨,១១៧ នាក់។
ខាងក្រោមនេះ ជាបញ្ជីអត្រាអ្នកជាប់និទ្ទេស A នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា៖
* រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់
* សៀមរាប មានចំនួន ៣៦ នាក់
* បាត់ដំបង មានចំនួន ៣៤ នាក់
* កណ្តាល មានចំនួន ២៩ នាក់
* កំពង់ចាម មានចំនួន ២០ នាក់
* បន្ទាយមានជ័យ មានចំនួន ១៦ នាក់
* ព្រៃវែង មានចំនួន ១៤ នាក់
* កំពត មានចំនួន ១១ នាក់
* ត្បូងឃ្មុំ មានចំនួន ១១ នាក់
* តាកែវ មានចំនួន ១១ នាក់
* កំពង់ធំ មានចំនួន ១០ នាក់
* ក្រចេះ មានចំនួន ០៩ នាក់
* កំពង់ឆ្នាំង មានចំនួន ០៧ នាក់
* ព្រះសីហនុ មានចំនួន ០៧ នាក់
* កំពង់ស្ពឺ មានចំនួន ០២ នាក់
* ពោធិ៍សាត់ មានចំនួន ០២ នាក់
* មណ្ឌលគិរី មានចំនួន ០១ នាក់
* ប៉ៃលិន មានចំនួន ០១ នាក់
* ឧត្តរមានជ័យ មានចំនួន ០១ នាក់៕