(ភ្នំពេញ)៖ ក្រុមជំនួយការលោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយ លោក សែម គន្ធា លោក វ៉ាន់ លី លោក សូរ មុនីរតន៍ និងលោក ហុក សុចិត្រា បានចុះចែកមួកសុវត្ថិភាព សម្ភារៈប្រើប្រាស់ និងថវិកាជួនដល់លោកគ្រូ អ្នកគ្រូ ចំនួន១០០នាក់ និងសមាជិកសមាជិការ ស ស យ ក ពវ ក្នុងស្រុកពោធិ៍រៀង ចំនួន៥០នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តនិ៍ចំនួន៥នាក់ ស្ថិតនៅក្នុងឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
ក្នុងពិធីចុះចែកមួកសុវត្ថិភាពនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង (ស ស យ ក ពវ) ក៏បានផ្តល់ថវិកា និងសាងសងផ្ទះមួយ ជូនប្អូនប្រុសពិការ ដៃទាំងសងខាងមានប្រពន្ធនិងកូនក្នុងបន្ទុកផងដែរ៕