ក្រសួងអប់រំ៖ ឆ្នាំនេះ បេក្ខជនប្រឡងជាប់បាក់ឌុបសរុប មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២.១៨%
10-09-2016 11:19
(ភ្នំពេញ)៖ បេក្ខជនប្រឡងជាប់ ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២.១៨% នៃបេក្ខជន វត្តមានចំនួន ៨៩ ៦៦១នាក់ ។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook ក្រសួងអប់រំនៅប៉ុន្មាននាទីមុននេះ។
បេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧.២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជន ប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦.៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់៕