(តាកែវ)៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបើកការដ្ឋានកសាងផ្លូវបេតុង ៨ខ្សែ ប្រវែង ៨គីឡូម៉េត្រ ស្ថិតនៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំលេងឆ្នោតគាំទ្រច្រើនលើសលប់នៅទូទាំងស្រុកបាទី។

ឃុំត្រពាំងក្រសាំង ទាំងមូលនឹងទទួលបានផ្លូវបេតុងប្រវែង ៨គីឡូម៉ែត្រ ក្នុងចំណោមផ្លូវបេតុងសរុបទាំងអស់ ៨៤ខ្សែ ស្មើនឹង៨៤គីឡូម៉ែត្រ ដែលខ្ញុំនឹងផ្ដល់ជូនសម្រាប់ប្រជាពលរដ្ឋនៅស្រុកបាទី។ ក្នុងរយៈពេល ៥ឆ្នាំទៀត យើងនឹងខិតខំប្រែក្លាយឃុំត្រពាំងក្រសាំងទៅជាឃុំមួយដែលមានការអភិវឌ្ឍខ្លាំង ដែលប្រៀបបាននឹងទីក្រុងនៅក្នុងទីជនបទ៕