(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតរថយន្ដដ៏ធំ របស់សហរដ្ឋអាមេរិក General Motors បាន ប្រកាសប្រមូលត្រឡប់មកវិញ នូវរថយន្ដជិត ៤,៣ លានគ្រឿង នៅទូទំាងពិភពលោកដោយសារ តែមានបញ្ហាពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ និង ពោងការពារ សុវត្ថិភាព។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នំា ២០១៦។
ក្រុមហ៊ុន General Motors បានបញ្ជាក់ទៀតថា រថយន្ដដែលត្រូវប្រមូលមកវិញជាប្រភេទ រថយន្ដម៉ូឌែល ពីឆ្នំា២០១៤ ដល់ ២០១៧ មានដូចជា Buick, LaCrosse, Encore, Chevrolet SS, Spark, Corvette, Trax, Caprice, Tahoe, Suburban , Silverado រួមទំាង GMC Sierra និង Cadillac Escalade ជាដើម។
សូមជំរាបថា ការប្រកាសប្រមូល រថយន្ដត្រឡប់មវិញ របស់ក្រុមហ៊ុន General Motors ធ្វើ ឡើងនៅបន្ទាប់ពី មានសេចក្ដី រាយការណ៍ថា ពោងការពារសុវត្ថិភាពមិនដំណើរការណ៍ នៅពេលមានគ្រោះថ្នាក់កើតឡើង ដែលបញ្ហានេះ មានជាប់ពាក់ព័ន្ធ នឹងការស្លាប់ របស់មនុស្សម្នាក់ និង បីនាក់ផ្សេងទៀត រងរបួស៕