(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាក់អង្គភាព Fresh News ថានៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ អាកាសធាតុនៅខេត្តព្រសីហនុ ផ្ទៃមេឃពពកច្រើន ខ្យល់បក់ជាមធ្យម និងទឹករលកយោល យោគតិចៗ តែសូមបងប្អូនភ្ញៀវទេសចរ នៅតាមតំបន់ឆ្នេរបន្តប្រុងប្រយ័ត្ន។
លោកឧត្តមសេនីយ៍បញ្ជាក់ថា «ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃពពកច្រើន ខ្យល់បក់ មធ្យម និងទឹករលកយោលតិចតួចៗ នៅចន្លោះឃ្លង។ នៅតាមឆ្នេរ បែរទៅលំហរសមុទ្រពិសេស ឆ្នេរអូឈើទាលខ្យល់បក់ និងទឹករលកយោលមធ្យម»។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាស ព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ០៦-១២ ខែកញ្ញា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា របាយទឹកភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ខណៈតំបន់មាត់សមុទ្រវ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ជាមួយនឹង បរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។
សូមប្រុងប្រយ័ត្ន៖ តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ ចាប់ពីថ្ងៃទី០៩-១២ ខែកញ្ញា ឆ្នាំ២០១៦៕