(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ហើយពេលនេះបានដឹកជញ្ជូនតាមកប៉ាល់មកដល់ប្រទេសកម្ពុជាហើយ។ នេះបើយោងតាមអ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។
រូបភាពជាច្រើនសន្លឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបង្ហាញអំពីសកម្មភាពការលើកដាក់ចុះក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនទាំងចំនួន១១គ្រឿង នៅកំពង់ផែព្រះសីហនុ។
សូមជម្រាបថា រថភ្លើងដឹកអ្នកល្បឿនលឿនចំនួន ១១គ្រឿងដែលទិញមកពីជប៉ុននេះ ជាប្រភេទ Kiha 183 Heavy Snow បានចាកចេញពីនៅកំពង់ផែ Hakodate តំបន់ហុកកៃដូ នៃប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មកដល់កំពង់ផែព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៕