Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ចេញសេចក្ដីណែនាំ​​ ស្ដី​ពី​ការ​កែ​លម្អដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦

10-09-2016 08:02

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការកែលម្អដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ឲ្យកាន់តែមានដំណើរការល្អថែមទៀត បើទោះបីគ.ជ.ប អះអាងថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ដំណើរការនៃការចុះបញ្ជីឈ្មោះ បានប្រព្រឹត្តទៅល្អ និងទទួលបានលទ្ធផល គួរជាទីពេញចិត្តយ៉ាងណាក្តី។

ទោះជាយ៉ាងណា គ.ជ.ប បានសង្កេតឃើញនូវបញ្ហាមួយចំនួនដែលត្រូវឲ្យ កែតម្រូវ និងកែលម្អថែមទៀត ដូចមានរៀបរាប់ខាងក្រោម៖