(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់៨នាក់ និងរងរបួសស្រាល ៧នាក់ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទាំង១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២៥គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនតូចចំនួន៦គ្រឿង កង១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១០លើក, បត់គ្រោះថ្នាក់២លើក,ប្រជែង២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៩នាក់ (យប់៨នាក់)។
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំង ប្រទេសមានចំនួន២,៨៦៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,០៥៩គ្រឿង និងពិន័យសរុបចំនួន១,៨០៦គ្រឿង៕