(ភ្នំពេញ)៖ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ នគរបាលជាតិបានបង្រ្កាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន១២ករណី ឃាត់ខ្លួន២០នាក់ មុខសញ្ញាជួយដូរចំនួន ១៦នាក់ មុកសញ្ញាប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ចំនួន១០.២៤ក្រាម និង៥កញ្ចប់ធំ និង២០កញ្ចប់តូចមេតំហ្វេតាមីន (wy) ៤.៦០ក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់, គរបាលកណ្ដាល បង្ក្រាប៤ករណីឃាត់ខ្លួន៥នាក់, ក្រចេះ បង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់, កែប បង្រ្កាប់១ករណី ឃាត់ខ្លួនម្នាក់, ព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ឧត្តរមានជ័យ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, បាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និង កំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕