(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិន លើកទី១៣ ដែលមានប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១» ដោយចាប់ថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោ បានបន្ថែមនៅលើ Facebook បន្ថែមថា ក្រៅពីការចូលរួមពិពរណ៌អាស៊ាន សម្តេចតេជោ ហ៊ុន សែន នឹងធ្វើការជាមួយថ្នាក់ដឹកនាំចិន ដើម្បីពង្រីកទីផ្សាសំរាប់នាំទំនិញកម្ពុជា ទៅកាន់ប្រទេសចិនបន្ថែមទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អំឡុងចូលរួមកិច្ចប្រជុំ នៅប្រទេសឡាវ សម្តេចតេជោ បានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីចិន លើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ចកម្ម វិនិយោគទេសចរណ៍។ ជាអាទិភាពនៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ឱ្យកម្ពុជានាំអង្ករ ទៅកាន់ប្រទេសចិនពីចំនួន១០ម៉ឺនតោន ទៅ២០ម៉ឺនតោនក្នុងមួយឆ្នាំដោយរួចពន្ធ៕