(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារ «លោកអ្នកឧកញ៉ា»។

ការត្រាស់បង្គាប់ផ្តល់គោរមងារនេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ គោរមងារ «លោកអ្នកឧកញ៉ា» ជាគោរមងារខ្ពស់បំផុតនៃគោរមងារ «ឧកញ៉ា» ដែលមាន៣កម្រិតរួមមាន៖ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា៕