(ភ្នំពេញ)៖ បន្ទាប់ពីសេចក្តីប្រកាសព័ត៌មានលើកទី១ នាពេលថ្មីៗនេះ។អំពីការស្ម័គ្រចិត្តរបស់ សាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រនិកប្រចាំប្រទេសកម្ពុជា ក្នុងកម្មវិធីប្តូរជូន Galaxy Note 7 ថ្មីជំនួស Galaxy Note 7 ដែលអតិថិជនបានជាវ នាពេលថ្មីៗនេះ សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិក ប្រចាំប្រទេសកម្ពុជាសូមអញ្ជើញអតិថិជន Galaxy Note 7 ទាំងអស់ចុះឈ្មោះ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ2016 ដើម្បីប្តូរយក Galaxy Note 7 ថ្មី។
ដើម្បីចុះឈ្មោះក្នុងកម្មវិធីដូរយក Galaxy Note 7 ថ្មី ក្រុមហ៊ុនសូមសំណូមពរអតិថិជនទាក់ទងសេវាបំរើអតិថិជនក្រុមហ៊ុន តាមរយៈទូរស័ទ្ទ 023 99 32 32 ដើម្បីទទួលបានព័ត៌មានលម្អិត រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច។
ចំពោះអតិថិជនដែលបានចុះឈ្មោះដូរយក Galaxy Note 7 អាចទទួលយក Galaxy Note 7 ថ្មីពីទីកន្លែងដែលបានចុះឈ្មោះ ចាប់ពីថ្ងៃទី ០៥ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung បានទទួលស្គាល់ថា ហេតុការណ៍នេះបង្កភាពមិនងាយស្រួលដល់អតិថិជនប៉ុន្តែនេះ ជាដំណោះស្រាយដ៏ប្រសើរ ដើម្បីធានាថា សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា នៅតែបន្តផ្តល់ ជូននូវ ផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។ Samsung កំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយដៃគូ ពាណិជ្ជកម្មទាំងអស់ ដើម្បីធានាឲ្យការផ្លាស់ប្តូរទាំងឡាយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់៕