(កំពង់ស្ពឺ)៖ វីតាល់បានប្រារព្ធកម្មវិធី «វីតាល់ ដើម្បីបរិស្ថាន និងការអប់រំ» ដែលបានសម្ភោធជាផ្លូវការនូវអគារសិក្សាទំហំធំមួយ ដែលបានសាងសង់ឡើងពីដបទឹកវីតាល់ ប្រមាណជាង ២ម៉ឺនដប នៅក្នុងសាលាសហគមន៍បង្រៀនសិស្សឥតគិតថ្លៃ បូផា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
អគារសិក្សានេះបានធ្វើឡើងដោយសំបកដបវីតាល់ ចំនួនជាង ២ម៉ឺនដប បូករួមនឹងធាងដូង សំបកកង់ឡាន និងរបស់របរកែច្នៃជាពីសំរាមជាច្រើនទៀត ដោយការគាំទ្រសាងនេះ បានធ្វើឡើងដោយលោក អ៊ុក វណ្ណដេ ប្រធានសាដូង នៅកោះដាច់ ដែលមានបទពិសោធន៍ធ្វើអគារច្នៃ ពីសំរាមជាច្រើនឆ្នាំមកហើយ។
ប្រធានផ្នែកទីផ្សារ លោក ជុនហៀង ថាវសិទ្ធិ បាននិយយាឲ្យដឹងថា វីតាល់តែងតែគាំទ្រនូវគម្រោងល្អៗ ដើម្បីជួយដល់បរិស្ថាន។ ក៏ដូចជាគម្រោង វីតាល់ដើម្បីបរិស្ថានកាន់តែប្រសើកាលពីឆ្នាំមុន ដែលបានដកគម្របស្រោបប្លាស្ទិចចេញ ហើយបានដឹកនាំក្រុមហ៊ុនផលិតទឹក ស្ទើរតែទាំងអស់យកគំរូតាម។ ដែលការធ្វើបែបនេះ បានធ្វើឲ្យប្រទេសកម្ពុជា យើងកាត់បន្ថយកាកសំណស់ប្លាស្ទិចបានមួយចំនួនធំ។ ការផ្តល់ជំនួយដល់សាលាសហគមន៍បូផា ក៏មិនមែនលើកទីមួយដែរ វីតាល់បានធ្វើកម្មវិធីសប្បុរសធម៌ម្តងហើយ ជាមួយសាលាសហគមន៍មួយនេះកាលពីខែមិថុនា ។ យើងមើលឃើញសកម្មភាព និងការតាំងចិត្តរបស់យុវតីបូផា ក្នុងការជួយសហគមន៍ ដូច្នេះវីតាល់ ចង់ផ្តល់ជំនួយដែលបានផលយូរអង្វែង ទើបយើងសម្រេចចិត្តក្នុងការផ្តល់ការឧបត្ថម្ភជាអាគារសិក្សាបែបនេះតែម្តងទៅ។
លោកបន្តថា វីតាល់នៅតែបន្តនូវការគាំទ្រផ្នែកបរិស្ថាន ដែលយើងបានធ្វើអាគារសិក្សា ដែលធ្វើគ្រោងឡើងចេញពីដបទឹកវីតាល់ បានលេញចេញរូបរាងហើយ ក្នុងកំឡុងពេលដែលយើងធ្វើកម្មវីធីសម្ពោធនេះ វីតាល់ ក៏បានពាំនាំនូវសម្ភារប្រើប្រាស់សម្រាប់គ្រូបង្រៀន ព្រមទាំងកង់សម្រាប់សម្រួលដល់ការបន្តការសិក្សា របស់សិស្សានុសិស្សនៅសាលាសហគមន៍បូផា ដែលបានស្នើឲ្យវីតាល់ជួយឧបត្ថម្ភបន្ថែមកាលពីរយៈកាលមុន។
គួរបញ្ជាក់ផងដែរថា សហគមន៍បូផា ត្រូវបានបង្កើតឡើងដោយយុវតីម្នាក់ឈ្មោះ ខាន់ ចាន់បូផា អាយុត្រឹមតែ ២១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ មានឆន្ទៈ និងទឹកចិត្តមោះមុតក្នុងការពង្រឹងវិស័យអប់រំនៅក្នុងភូមិ។ សហគមន៍ទទួលបង្រៀនបន្ថែមឥតគិតថ្លៃ សម្រាប់កុមារសហគមន៍ដើម្បីពង្រឹងចំណេះដឹងភាសាអង់គ្លេស និងសិល្បៈដោយឥតគិតថ្លៃ ជូនដល់កុមារនៅក្នុងភូមិអង្គទន្លាប់ ។
ប្រធានសមាគន៍ ខាន់ ចាន់បូផា និយាយថា មូលហេតុដែលនាងលះបង់ទាំងពេលវេលា ទឹកចិត្ត ព្រមទាំងប្រាក់កាក់ផ្ទាល់ខ្លួន ដើម្បីបង្កើតជាសហគមន៍ បង្រៀនឥតគិតថ្លៃនេះឡើង គឺដោយសារតែនាងចង់បណ្តុះបណ្តាល ក្មេងជំនាន់ក្រោយឲ្យស្រឡាញ់ការសិក្សា និងមិនងាយបោះបង់ការសិក្សាចោល ដូចកុមារៗនៅជំនាន់នាង ដែល មិត្តភក្តិរបស់នាងសឹងតែទាំងអស់បានបោះបង់ការសិក្សាចោលទាំងខ្លួននៅវ័យក្មេង ។ នាងថា ស្នាមញញឹម ពោរពេញដោយក្តីសង្ឃឹមរបស់កុមារ គឺជាកំលាំងចិត្តដែលជម្រុញឲ្យនាងធ្វើការងារស្ម័គ្រចិត្តមួយនេះអស់ជាច្រើនឆ្នាំ ដោយមិនបានទទួលកម្រៃអ្វីមួយរៀលសោះ។
ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទែ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្ត និងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថានឹងយកកញ្ចប់ថវិការសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕