បន្ទាប់ពីតុលាការផ្តន្ទាទោសលោក កឹម សុខា, អតីតសកម្មជន CNRP មួយរូបសម្តែងភាពអាម៉ាសដែលងុបងល់គាំទ្រគណបក្សនេះ
09-09-2016 18:44
(ភ្នំពេញ)៖ បន្ទាប់ពីតុលាការកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល, នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានបង្ហោះសារដោយបាន រិះគន់ខ្លាំងមេដឹកនាំគណបក្សសង្រ្គោះជាតិយ៉ាងចាស់ដៃ ហើយបានលើកឡើងថា កញ្ញាខ្មាសគេណាស់ ដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ ហើយថា កញ្ញាផ្ទាល់មិនគួរជឿមេដឹកនាំគណបក្សសង្រ្គោះជាតិទាំងពីររូប ដែលជាមេដឹកនាំចេះត្រឹមតែ សន្យាខ្យល់ លាបពណ៌ ល្មោភស្រី កំសាករត់ចោលរាស្រ្ត ញុះញង់បាតុកម្ម និងតែងសុំអន្តជាតិ ផ្តាច់ជំនួយ បិទទីផ្សារពីកម្ពុជា.
កញ្ញា ធី សុវណ្ណថា បានលើកឡើងដោយបញ្ជាក់ថា «ខ្ញុំខ្មាសគេណាស់ ដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ ពេលនេះខ្ញុំធំហើយ ខ្ញុំចេះគិត ស្គាល់ខុសត្រូវ ល្អនិងអាក្រក់ ខ្ញុំមិនល្ងង់ចាញ់បោក បក្សសង្គ្រោះជាតិទៀតទេ ដែលមានមេដឹកនាំចេះត្រឹមតែសន្យាខ្យល់ ចោទលាបពណ៌ ល្មោភស្រី កំសាករត់ចោលរាស្រ្ត ញុះញង់បាតុកម្ម និងតែងសុំអន្តជាតិ ផ្តាច់ជំនួយ បិទទីផ្សារពីកម្ពុជា..។ ខ្ញុំមិនគាំទ្រCNRP ទៀតទេ»។
ការបង្ហាញភាព ខ្មាស់គេនៅពេលនេះ ធ្វើពេលនេះធ្វើឡើងបន្ទាប់ពីកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ទទួលព័ត៌មានថា លោក កឹម សុខា ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល៥ខែ និងពិន័យប្រាក់៨សែនរៀល ពាក់ព័ន្ធសំណុំរឿង បដិសេធក្នុងការចូលខ្លួន ដែលភ្ជាប់ពីរឿងរ៉ាវស្នេហាស៊ីជម្រៅរវាងលោក កឹម សុខា ជាមួយកញ្ញា ស្រីមុំ៕