(ភ្នំពេញ)៖ អង្គភាពសារព័ត៌មាន Fresh News បានសម្រេចជ្រើសតាំង លោក យឹម វិស្សុត និងលោក ថាន ថាវរៈ ជាមេធាវីប្រចាំអង្គភាពជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។ Fresh News ក៏បញ្ជាក់ផងដែរថា លោក យឹម វិស្សុត និងលោក ថាន ថាវរៈ ត្រូវអនុវត្តការងារ ដោយភាពទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃនេះតទៅ។
សូមជំរាបថា Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile និង Computer ព្រមៗគ្នាត្រឹមតែមួយនាទីប៉ុណ្ណោះ ទៅកាន់អ្នកប្រើប្រាស់ទាំងអស់របស់ Fresh News ទាំង iOS និង Android។
* រាល់ព័ត៌មានដែលផ្សាយចេញគឺអូតូស្វ័យប្រវត្តិ (Automatic) ទៅកាន់ ៣កន្លែងព្រមៗគ្នា៖
ទី១៖ បង្ហាញនៅលើ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលជាប្រចាំក្នុងមួយថ្ងៃជាង៣០ម៉ឺន។ (ទិន្នន័យតាម Alexa)
ទី២៖ បាញ់ទៅកាន់ទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ក្បែរ៧០ម៉ឺននាក់។ (មានតារាងចំនួនអ្នកប្រើប្រាស់)
ទី៣៖ Share ទៅកាន់ Faceboook ដែលមានចំនួនជាង១លាននាក់។ (ចំនួនមាននៅលើ Facebook)
Fresh News មានអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ លើវិស័យព័ត៌មាន នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលយកព័ត៌មានពីគ្រប់ទីកន្លែង និងគ្រប់តថភាពសង្គមទាំងអស់ ចែកជូនប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ Fresh News ក៏សូមធ្វើជាអ្នកឆ្លើយឆ្លង ពាំនាំព័ត៌មានគ្រប់បែប យ៉ាងពីប្រជាពលរដ្ឋ ទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងពីមន្រ្តីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញផងដែរ។ Fresh News ក៏សូមគោរពថ្លែងអំណរគុណ ចំពោះមិត្តអ្នកអានទាំងអស់ ដែលតែងតែបានគាំទ្រនាពេលកន្លងមក ហើយសង្ឃឹមថា នឹងនៅតែបន្តគាំទ្រទៅមុខទៀត៕