លោក កឹម សុខា ចេញសេចក្តីថ្លែងការណ៍ ខណៈតុលាការទើបប្រកាសផ្តន្ទាទោសរយៈពេល៥ខែ និងពិន័យប្រាក់៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន»
09-09-2016 16:44
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ស្របពេលតុលាការទើបប្រកាសផ្តន្ទាទោសរយៈពេល៥ខែ និងពិន័យប្រាក់៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។
សូមជំរាបថា នៅវេលាម៉ោង២៖១៥នាទីរសៀលថ្ងៃទី០៩ ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក កឹម សុខា រយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះ រឿងក្តីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ។ ចៅក្រម កែវ មុនី បានប្រកាសថា សាលក្រមនេះ ប្រកាសចាត់ទុកជាចំពោះមុខ។
បន្ទាប់ពីប្រកាសសាលក្រមរួចហើយ លោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍មួយ៖