(កែប)៖ ចោរមួយក្រុមបានធ្វើសកម្មភាព គាស់ផ្ទះលោកមេឃុំពងទឹក យកលុយអស់ជាង២ម៉ឺនដុល្លារ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
មន្ដ្រីនគរបាលមូលដ្ឋាន ចោរមួយក្រុមបានធ្វើសកម្មភាពចូលផ្ទះជនរងគ្រោះ ដោយគាស់បង្អួច ចន្លោះពីម៉ោង៨៖០០នាទី ដល់ម៉ោង១១៖៣០នាទី ខណៈដែលជនរងគ្រោះ ចេញទៅធ្វើការ។
មន្ដ្រីដដែលបានបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ លី ហ៊ត អាយុ៧៦ឆ្នាំ ជាមេឃុំពងទឹក មានប្រពន្ធឈ្មោះ ភូ មុំ អាយុ៦៦ឆ្នាំ មុខរបរជំទប់១ ឃុំពងទឹកដែរ ចំណែកសម្ភារបាត់បង់ រួមមាន លុយដុល្លារ១២,៧០០ដុល្លារ លុយខ្មែរ ៣,៧០០,០០០រៀល និងចិញ្ជៀនមាស៥ជី។ ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយមកទល់ពេលនេះ កំពុងធ្វើការស្រាវជ្រាវ ស្វែងរកក្រុមជនសង្ស័យក មកផ្តន្ទាទោសតាមច្បាប់៕