(ភ្នំពេញ)៖ ក្រោមការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាន នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ទោ ភឿន ភឿក មានជំងឺគ្រោះក្នុងប្រមាត់ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងឱកាសនោះ លោក នេត វន្ថា និងក្រុមការងារ បានប្រគល់ជូនប្រាក់ចំនួន ៣,០២០,០០០ រៀល (បីលានពីរម៉ឺនរៀន) ទៅភរិយារបស់លោកអនុសេនីយ៍ទោ ភឿន ភឿក ដែលជាថវិការរួមរបស់ថ្នាក់ដឹកនាំនាយដ្ឋាន ការិយាល័យ ផ្នែកនិងសហការីចំណុះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ។
សូមជម្រាបថា លោកអនុសេនីយ៍ទោ ភឿន ភឿក បានស្លាប់ក្រោយពេលវះកាត់យកគ្រោះចេញពីក្នុងប្រមាត់ នៅពហុព្យាបាលសំពៅមាស ហើយហូឈាមខ្លាំងពេក ទើបបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតស្លាប់តែម្តង។ បច្ចុប្បន្នសពរបស់លោក ត្រូវបានក្រុមគ្រួសារដឹកយកទៅបុណ្យតាមប្រពៃណីនៅភូមិព្រែកត្បេះ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕