(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តប្រកាសទទូចឱ្យប្រជាពលរដ្ឋទាំងអស់ ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មានរបក ខូចទ្រុងទ្រាយ ត្រូវរួសរាន់យកទៅប្ដូរថ្មី នៅប៉ុស្ដិ៍នគរបាល ឬអធិការនគរបាល ស្រុក-ក្រុង-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃទីកន្លែងដែលខ្លួនរស់នៅ ឬយកទៅប្ដូរនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្ទាល់ក៏បាន។
សេចក្ដីប្រកាសបានបញ្ជាក់ថា មកដល់ខែកញ្ញានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ បានផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ចំនួនជាង៩លានសន្លឹក ហើយបានចែកជូនប្រជាពលរដ្ឋប្រើប្រាស់ បានប្រមាណ៩០ភាគរយ រួចហើយ។
សូមអានសេចក្ដីប្រកាស របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដូចខាងក្រោម៖