(ភ្នំពេញ)៖ ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុ ជាប់ចំណាត់ថ្នាក់លេខ៤ បើគិតលើចំនួនទ្រព្យសកម្មសរុប ប្រៀបធៀបជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀត នៅក្នុងប្រទេសកម្ពុជា បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុសង្ខេប ប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ ដែលបានធ្វើសវនកម្មរួច។
តាមរបាយការណ៍នេះបង្ហាញថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៦ ប្រាសាក់មានទ្រព្យសកម្មសរុបលើសពី១០០០ លានដុល្លារអាមេរិក ដើមទុនចុះបញ្ជីមានចំនួន៧២លានដុល្លារអាមេរិក អតិថិជនដាក់ប្រាក់បញ្ញើចំនួន៤៦៨ពាន់នាក់ និងអតិថិជនឥណទានចំនួន៣២៤ពាន់នាក់។
ដោយឡែកបើតាមព័ត៌មានចុងក្រោយ ដែល Fresh News ទទួលបានឲ្យដឹងថា ប្រាសាក់បានបង្កើនដើមទុន ចុះបញ្ជីពី៧២ ដល់១១០ដុល្លារអាមេរិក កាលពីខែកក្កដាកន្លងទៅ។
ក្រៅពីផ្តល់សេវាប្រាក់បញ្ញើ និងកម្ចីជូនដល់អតិថិជន ប្រាសាក់បានផ្តល់សេវាធនាគារជាច្រើនទៀត រួមមាន ម៉ាស៊ីនឆូតកាត (POS) សេវាធនាគារចល័ត ផ្ទេរប្រាក់ ផ្ទេរប្រាក់តាម Cash-by-Code សេវាអេធីអឹម សេវាទិញកាតទូរស័ព្ទ សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗជាច្រើនទៀត។
ប្រាសាក់មានបណ្តាញការិយាល័យចំនួន១៨១ និងទូរអេធីអឹមចំនួន គ្របដណ្តប់នៅទូទាំងប្រទេស បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការធ្វើប្រតិបត្តិការ របស់អតិថិជនគ្រប់ពេលវេលា៕