(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថាសកម្មភាពបង្ករឿង ទំាងឡាយរបស់កូរ៉េខាងជើង នឹងក្លាយផលវិបាកយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរបបដឹកនំាក្រុង ព្យុងយ៉ាង បានអះអាងពីជោគជ័យ នៃការបំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែ ជាលើកទី៥ របស់ខ្លួន។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ ២០១៦។
គួររំលឹកជូនថា ការលើកឡើងរបស់លោក អូបាម៉ា ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ខ្លីមួយនៅ លើយន្ដហោះ Air Force One ក្រោយពីទីប្រឹក្សាសន្តិសុខជាតិ គឺលោកស្រី Susan Rice បានរាយការណ៍ ប្រាប់លោកផ្ទាល់ ពីគ្រោះរញ្ជួយដីកម្រិត ៥,៣ រ៉ិចទ័រ ដែលបានកើតឡើងនៅក្បែរតំបន់ សាកល្បងអាវុធ នុយក្លេអ៊ែ របស់កូរ៉េខាងជើង នៅព្រឹកថ្ងៃសុក្រនេះ ដែលក្រោយទើបគេ ដឹងថា ជាការផ្ទុះគ្រាប់ នុយក្លេអ៊ែរ។ នេះបើយោងតាមអ្នកនំាពាក្យសេតវិមាន លោក Josh Earnest ដោយបន្ថែមថា លោក អូប៉ាម៉ា នៅតែប្រកាន់គោលជំហរ ការពារសន្តិសុខ នៃសម្ព័ន្ធមិត្តរបស់ខ្លួន និង ពិភពលោកទំាងមូល៕