Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចដោះលែងសកម្មជន CNRP ដែលបង្កការអុកឡុកនៅមុខតុលាការ ពេលកាត់ទោសលោក កឹម សុខា

09-09-2016 15:26

(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌ៧មករា លោក នេត ស៊ីថុន បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះថា សកម្មជនគណបក្សសង្គ្រោះ CNRP លោក អ៊ុំ តារ៉ា ដែលត្រូវបានចាប់ខ្លួនរឿង បង្កការអុកឡុកនៅខាងមុខតុលាការក្រុង ពេលដំណើរការកាត់ទោសលោក កឹម សុខា ឲ្យត្រឡប់ទៅវិញហើយ ក្រោយធ្វើការអប់រំ ណែនាំរួចមក។

លោក នេត ស៊ីថុន បានបញ្ជាក់ថា «យើងបានឲ្យគាត់ទៅវិញហើយ តាំងពីក្រោយចាប់ខ្លួនមកនោះ បន្ទាប់ពីធ្វើការអប់រំ ណែនាំ និងឲ្យគាត់ធ្វើកិច្ចសន្យារួចមក»

សូមបញ្ជាក់ថា នៅម៉ោងប្រមាណ ៩៖៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ មានការរុញច្រាន និងប៉ះពារគ្នាបន្តិចបន្តួច រវាងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ (CNRP) ជាមួយកងកម្លាំងសមត្ថកិច្ច នៅមុខសាលាដំបូងរាជធានីភ្នំពេញ, ហើយបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅអធិការខណ្ឌ។

មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួន អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិរូបនេះ គឺដោយសារតែគាត់បានកាន់ម៉េក្រូ ស្រែកបំពងសម្លេង ពេលនោះសមត្ថកិច្ចបានទៅ ឃាមឃាត់ និងដកហូត តែគាត់មិនឲ្យ ទើបកម្លាំងសមត្ថកិច្ច សម្រេចធ្វើការឃាត់ខ្លួនតែម្តង៕