(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី០៩ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះ ខ្លឹមសារនៃកំណត់ហេតុសារព័ត៌មានរបស់លោកស្រី រ៉ាវីណា ស្សាំដាសានី (Ravina Shamdasani) អ្នកនាំពាក្យនៃឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN បានបញ្ជាក់ថា ខ្លឹមសារនៃកំណត់ហេតុ អ្នកនាំពាក្យលោកស្រី Ravina Shamdasani បានលើកឡើងអំពី «បរិយាកាសគម្រាមកំហែង» «មូលដ្ឋាននៃភស្តុតាងដាក់បន្ទុកមានភាពទន់ខ្សោយ» «កំហុងឆ្គងនីតិវិធី» ហើយថែមទាំង «ជម្រុញឲ្យអាជ្ញាធរគោរពតាមស្តង់ដារអន្តរជាតិ នៃការកាត់ក្តីប្រកបដោយយុត្តិធម៌» និង «រំលឹករដ្ឋាភិបាលអំពីកាតព្វកិច្ច ក្នុងការចាត់វិធានការធានា សុវត្ថិភាពដល់ពលរដ្ឋកម្ពុជា»៕
សូមអានសេចក្តីព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ទាំងស្រុង៖