(ភ្នំពេញ)៖ លោក ម៉ៅ សុីថា ប្រធានសមាគមយុវជនក្រោមពន្លឺព្រះចន្ទ បានថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ទណ្ឌិត សម រង្ស៉ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ «គម្រោងព្រែកជីកហ្វូណនតេជោ» និងបានអះអាងថា ការិះគន់ពីគម្រោងព្រែកជីកហ្វូណនតេជោ របស់ទណ្ឌិតរូបនេះមានគំនិតទុច្ចរិត និងញុះញ៉ង់ជាតិសាសន៍ ឱ្យមានការបែកបាក់សាមគ្គីភាពចំពោះប្រជាជនកម្ពុជា និងដើម្បីតែប្រយោជន៍នយោបាយខ្លួន។
សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់មានប្រវែង ១៨០គីឡូម៉ែត្រ ដែលបង្កើតឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅប្រទេសក៏បានគាំទ្រផងដែរ។
លោក ម៉ៅ សុីថា បានលើកឡើងដូចនេះថា «ខ្ញុំបាទ ម៉ៅ សុីថា សូមថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៉ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ «គម្រោងព្រែកជីកហ្វូណនតេជោ» ដូចបងប្អូនជនរួមជាតិបានជ្រាបហើយថា គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន និងសារៈប្រយោជន៍ផ្សេងៗជាច្រើនទៀតសម្រាប់ប្រទេសកម្ពុជា ផ្ទុយមកវិញ បែរជា លោក សម រង្ស៉ី ចេញសារគ្មានការសិក្សាស្រាវជ្រាវពិចារណា បង្អាក់ដំណើរការ «គម្រោងព្រែកជីកហ្វូណនតេជោ» ក្នុងន័យនេះគឺលោកមានគំនិតទុច្ចរិត និងញុះញ៉ង់ជាតិសាសន៍ ឱ្យមានការបែកបាក់សាមគ្គីភាពចំពោះប្រជាជនកម្ពុជា និងដើម្បីតែប្រយោជន៍នយោបាយខ្លួន ព្យយាមបង្អាក់ដំណើរការអភិវឌ្ឍជាតិកម្ពុជា»៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក ម៉ៅ ស៊ីថា៖