(ភ្នំពេញ)៖ លោក ឌឹម សារឿន អតីតសមាជិកគណៈកម្មាធិការនាយករបស់គណបក្សភ្លើងទៀន បានសម្តែងនូវការសោកស្ដាយ និងថ្កោលទោសយ៉ាងខ្លាំងដល់ទណ្ឌិត សម រង្ស៉ី ដែលបានធ្វើការរិះគន់លើគម្រោង «ព្រែកហ្វូណនតេជោ» ដែលជាការប្រឆាំងនឹងផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោក ឌឹម សារឿន បានឱ្យដឹងថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ គឺល្អប្រសើរណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ មិនដូចការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី នោះឡើយ ដូចនេះលោកពិតជាគាំទ្រទាំងស្រុងក្នុងការកសាង «ព្រែកជីកហ្វូណនតេជោ»នេះ ឱ្យបានជោគជ័យ៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក ឌឹម សារឿន៖