(សៀមរាប)៖ ប្រេងម៉ាស៊ីនម៉ាក A9 ដែលលោកអ្នកទន្ទឹងរងចាំនោះ បានមកដល់ទឹកដីអង្គរដ៏អច្ឆរិយៈហើយ លោកអ្នកអាចរកបាននៅទីតាំងផ្លូវចុងកៅស៊ូ ទល់មុខសណ្ឋាគារ អង្គរ អ៊ែរ៉ា ដែលត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
អ្នកតំណាងគ្រប់គ្រងសាខា ប្រេងម៉ាស៊ីនម៉ាក A9 ប្រចាំខេត្តសៀមរាប បានថ្លែងថា សាខានេះមានសេវាកម្មបម្រើជូន ដូចជា ការប្ដូរប្រេងម៉ាស៊ីន A9 សេវាលាងរថយន្ដ ដោយប្រព័ន្ធទឹកស្អាត និងមានបុងកាហ្វេ ដែលជាកាហ្វេដ៏ឆ្ងាញ់ និងល្បីផងដែរ ហើយសម្រាប់ផលិតផល A9 នាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Green Motors ពីប្រទេសបារាំង និងកំពុងមានវត្តមាននៅទីតាំង ចំនួន១០៥កន្លែង នៅទូទាំងកម្ពុជា ពិសេសប្រេងម៉ាស៊ីន A9 ជាផលិតផលដែលមានគុណភាពខ្ពស់ តាមស្ដង់ដារអន្តរជាតិ ISO 9001-2008 និង ISO 14001-2004 ។ បច្ចេកវិទ្យារបស់ A9 គឺមានលក្ខណៈដោយឡែកដែលគ្មានក្រុមហ៊ុនប្រេងម៉ាស៊ីនណាមួយមានដូចនោះទេ ។
ប្រេងម៉ាស៊ីន A9 មានចំណុចពិសេសខុសពីប្រេងម៉ាស៊ីនធម្មតាត្រង់ថា ប្រេងម៉ាស៊ីនធម្មតាត្រូវបានផលិតឡើងដោយប្រើស្ដង់ដាររូមដូចគ្នា ដែលមានមុខងារធ្វើឲ្យម៉ាស៊ីនយានយន្ដរអិលតែប៉ុណ្ណោះ ប៉ុន្តែ A9 ប្រើបច្ចេកវិទ្យា A9 film forming ដែលក្រូម៉េម៉ាស៊ីនផ្ទៃខាងក្នុង ការពារមិនឲ្យក្ដៅខ្លាំង និងសឹករេចរឹល ហើយ A9 មានអត្ថប្រយោជន៍ជាច្រើន ដូចជា សន្សំប្រាក់លើការប្រើប្រាស់រហូតដល់ ២០% ប្រេងម៉ាស៊ីនមិនធ្លាប់មានបែបនេះទេ ដែលជួយឲ្យម៉ាស៊ីនស៊ីប្រេងម៉ាស៊ូត ឬ សាំងតិចជាងមុនរហូតដល់ ២០% ឯណោះ ហើយ A9 ជួយឲ្យម៉ាស៊ីននៅថ្មី ដំណើរការល្អ ,កាត់បន្ថយការបំពុបរិស្ថានដល់ទៅ ៧៩% គឺA9 ជួយបន្ថយកម្ដៅម៉ាស៊ីន ក្នុងពេលដំណើរការរហូតដល់ទៅ ២០% នៅពេលដែលចំហេះនៃឧស្ម័នកាបូនឌីអុកស៊ីតដ៏ត្រូវបានកាត់បន្ថយ ៧៩% លើសពីនេះទៀត ការពារម៉ាស៊ីនមិនឲ្យសឹករេចរឹលរហូតដល់ ១០០% ដែលពេលម៉ាស៊ីនដំណើរការ ម៉ូលេគុល A9 film forming នឹងចាប់ផ្ដើមក្រូម៉េផ្ទៃក្នុងម៉ាស៊ីន ។
ការកកិត គឺជាការកកិតរវាង A9 និង A9 មិនមែនរវាងដែកនឹងដែកនោះទេ ហើយសារធាតុ A9 ខ្លាំងជាងដែករហូតដល់ ២០ដងឯណោះ បើតាមអ្នកជំនាញ បានពិសោធន៍ជាក់ស្ដែង។ ដូច្នេះ ម៉ាស៊ីនមិនសឹករេចរឹលខ្លាំងនោះទេ ហើយការពារម៉ាស៊ីនមិនឲ្យឡើងស្នឹម និងឡើងច្រែះ ដែលជាធម្មតាបើលោកអ្នកទុកយានយន្ដចោលយូរ មិនបានបញ្ឆេះ នោះម៉ាស៊ីនអាចឡើងស្នឹម ឬ ច្រែះ ដោយសារប្រតិកម្មជាមួយនឹងខ្យល់ និងម៉ាស៊ីននៅក្នុងប្រេងម៉ាស៊ីន ។ ប៉ុន្ដែ បើលោកអ្នក ប្រើប្រាស់ប្រេង A9 មិនមានបញ្ហានោះទេ ព្រោះម៉ាស៊ីនលោកអ្នក ត្រូវបានក្រូម៉េដោយប្រេង A9 រួចជាស្រេច ។
លោកបន្ថែមថា Green Motors ជាក្រុមហ៊ុនស្របច្បាប់ ដែលបានទទួលសិទ្ធិចែកចាយផ្ដាច់មុខនៅអាស៊ាន ដោយមានផលិតផល ៦មុខផ្សេងៗគ្នា ដូចជា ប្រេងម៉ាស៊ីន(រថយន្ដ ម៉ូតូ គ្រឿងចក្រ និងម៉ាស៊ីនភ្លើងគ្រប់ប្រភេទ ), រួមទាំង ប្រេងប្រអប់លេខ, ប្រេងជំនួយប្រអប់លេខ, សាប៊ូលាងរថយន្ដ, សាប៊ូប៉ូលា, និងខ្លាញ់គោ ផងដែរ ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ Green Motors នឹងសម្ពោធការិយាល័យកណ្ដាលរបស់ផលិតផល A9 ប្រចាំប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ ហើយវានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដប្រចាំប្រទេសកម្ពុជា និងតំបន់ ASEAN ទាំង ១០ប្រទេស ផងដែរ ៕