(ព្រះសីហនុ)៖ ជនជាតិចិន២ក្រុម បានវាយកាប់ចាក់គ្នាពេលកំពុងទទួលទានអាហារ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងសណ្ឋាគារអន្ដរជាតិ ណានហៃ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងហេតុការណ៍កាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យពីសំណាក់ក្រុមជនជាតិចិននេះ បានបណ្ដាលឲ្យរងរបួសធ្ងន់មួយចំនួន ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កំពុងធ្វើការសួរនាំ និងស្រាវជ្រាវតាមនីតិវិធីជំនាញ៕