(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃនេះ តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមកាត់ទោសលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្រោមបទ ចោទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿង «សញ្ចាកម្ម» ដែលជាបណ្តឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចំនួនពីរលើករួចមកនោះ។

សូមជំរាបថា នៅម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញាព្រឹកមិញនេះ តុលាការបានចាប់ផ្តើមបើកសវនាការជំនុំជម្រះ លើសំណុំរឿងលោក កឹម សុខា ក្រោមបទ ចោទ «បដិសេធក្នុងការចូលខ្លួន» ហើយបានបញ្ចប់នៅម៉ោងប្រមាណ៩៖៤០នាទី ហើយនៅម៉ោង២រសៀលថ្ងៃនេះតុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា តាមផ្លូវច្បាប់។

ជុំវិញបញ្ហានេះ Fresh News សូមយកព័ត៌មានវិដេអូ (កំហុសអ្នកណា !) ដែលមានប្រមាណជាង៣០នាទី រៀបរាប់អំពីប្ញសគល់ដើមហេតុ ជុំវិញរឿងរ៉ាវរបស់លោក កឹម សុខា ដែលឈានដល់ការកាត់ក្តី និងកាត់ទោសនៅរសៀលនេះ៕