(សេអ៊ូល)៖ បន្ទាប់ពីបានដឹងច្បាស់ពីការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរ ដែលនាំឲ្យកើតមាន គ្រោះរញ្ជួយដីកម្រិត ៥,៣ រ៉ិចទ័រនៅកូរ៉េខាងជើងនោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានចេញសេចក្តីថ្លែងការណ៍នៅមុននេះបន្តិចថា «កូរ៉េខាងជើងកំពុងតែបំផ្លាញខ្លួនឯង ហើយវាជាការ ធ្វេសប្រហែស និងជាកំហុសនៃការដឹកនាំរបស់ប្រមុខដឹកនាំកំពូលគឺលោក គីម ជុងអ៊ុន»។ នេះបើតាម BBC ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីកូរ៉េខាងជើង មិនទាន់ធ្វើការបញ្ជាក់ជាផ្លូវការណាមួយ ពីការធ្វើតេស្ត ខាងលើនេះឡើយ ប៉ុន្តែក្រុមអ្នកវិភាគបានបង្ហាញការព្រួយបារម្ភខ្លាំងថា នេះអាចជាសញ្ញានៃភាពគគ្លើន កាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង ដែលឈានទៅបង្កើនឥទ្ធិពលនុយក្លេអ៊ែរដ៏ខ្លាំងក្លា៕