(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងរៀបចំចលនាប្រឡងប្រណាំង ថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) ក្រោមប្រធានបទ «Selfie អង្គរអច្ឆរិយៈ» នៅថ្ងៃព្រះអាទិត្យរះចំកណ្ដាល ប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ ដើម្បីស្វែងរកអ្នកថតរូបថត ដែលមានអ្នកគាំទ្រច្រើនជាងគេ ពីលេខ១ ដល់លេខ៣។

បើតាមការជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ជ័យលាភី នៃចលនាប្រឡងប្រណាំងនេះ នឹងត្រូវប្រគល់ជូនក្នុងកម្មវិធី «ទិវាទេសចរណ៍ពិភពលោក» អមជាមួយរង្វាន់ផ្សេងទៀតដូចជា វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តលេខ១ ទទួលបាន ២០០ដុល្លារ លេខ២ ទទួលបាន១៥០ដុល្លារ និងលេខ៣ ទទួលបាន ១០០ដុល្លារ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុននេះ នាសាលសន្និសីទចតុមុខ។

សូមរំលឹកថា តាមការព្យាករណ៍ទុក នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ម៉ោងប្រមាណចាប់ពី៥ ទៅ៦ ទៀបភ្លឺព្រះអាទិត្យ នឹងរះឡើងតាមកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត។ ហេតុការណ៍នេះ តែងទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ឃើញព្រឹត្តការណ៍ ដ៏អស្ចារ្យនេះ ហើយចង់ផ្តិតយករូបភាពនេះ ទុកជាអនុស្សាវរីយ៍រាប់ម៉ឺននាក់៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖