(ភ្នំពេញ)៖ សពលោកទេសរដ្ឋមន្រ្តី មិន ឃិន ត្រូវបានក្រុមគ្រួសារតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្បែរផ្សារបឹងកេងកង ខណ្ឌចំការមន ក្រោយពីលោកបានទទួលមរណភាព នៅវេលាម៉ោង១៖៥៩នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ។
សូមបញ្ជាក់ថា លោកបណ្ឌិត មិន ឃិន អតីតរដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ត្រូវបានក្រុមគ្រួសារដឹកពីមន្ទីរពេទ្យក្រុងបាងកក ប្រទេស ថៃវិញ មកដល់ភ្នំពេញវិញ នៅយប់មិញក្រោយពីស្ថានភាពជម្ងឺរបស់លោក កាន់តែធ្ងន់ធ្ងរទៅៗ។ ក្រុមគ្រួសារនៃសព បានឲ្យដឹងថា កម្មវិធី បូជាសពលោក មិន ឃិន នឹងត្រូវធ្វើឡើងនៅវេលាម៉ោង៧ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងមុខវត្តបុទមវត្តី។
សម្រាប់ការរៀបចំពិធីបុណ្យសព លោកបណ្ឌិត មិន ឃិន ខាងលើនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំដល់គណៈរដ្ឋមន្រ្តី សហការជាមួយគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ជាមួយក្រុមគ្រួសារក្រុមគ្រួសារ រៀបចំពីធី បុណ្យសព ឲ្យបានសក្តិសម តាមកិត្តិយសរបស់គាត់៕