Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាឧទ្ធរណ៍ ចេញដីកាសម្រេចច្រានចោលបណ្តឹង «ដិតចិត្ត» របស់មេធាវីលោក កឹម សុខា លើករណីបើកសវនាការជំនុំជម្រះលោក កឹម សុខា

09-09-2016 08:08

(ភ្នំពេញ)៖ យោងតាមដីការបស់សាលាឧទ្ធរណ៍ ដែលអង្គភាព Fresh News ទើបបានទទួលមុននេះបន្តិចបានឲ្យដឹងថា​ សាលាឧទ្ធរណ៍ បានសម្រេចចេញ «ដីកាសម្រេច» ច្រានចោលបណ្តឹងដិតចិត្ត របស់មេធាវីលោក កឹម សុខា លើករណីបើកសវនាការជំនុំជម្រះលោក កឹម សុខា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។​

នៅក្នុងដីកាសម្រេចរបស់សាលាឧទ្ធរណ៍បានសម្រេច, ទី១៖ ច្រានចោលបណ្តឹងដិតចិត្ត ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ របស់សហមេធាវី សំ សុគង់, ម៉េង សុភាវី, ចាន់ ចេន និង ហែម សុជាតិ។ ទី២៖ ដីកាសម្រេចនេះ មិនអាចប្តឹងតវ៉ាបានឡើយ៕

ខាងក្រោមនេះជាដីកាសម្រេចរបស់សាលាឧទ្ធរណ៍៖