Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: គ្រោះរញ្ជួយដី វាយប្រហារកូរ៉េខាងជើង​ កម្រិត៥.៣រិចទ័រ ស្ថិតនៅក្បែរតំបន់សាកល្បងអាវុធនុយក្លេអ៊ែរ

09-09-2016 07:57

(កូរ៉េខាងជើង)៖ យោងតាមព័ត៌មានរបស់ Sky News បានឲ្យដឹងនៅមុននេះបន្តិចថា មានករណីគ្រោះរញ្ជួយដី វាយប្រហារកូរ៉េខាងជើង​ ក្នុងកម្រិត៥.៣រិចទ័រ ស្ថិតនៅក្បែរតំបន់សាកល្បងអាវុធនុយក្លេអ៊ែរ។

គ្រោះរញ្ជួយដីមួយមានកម្លំាង ៥,៣រ៉ិចទ័រ បានកើតឡើងនៅឯតំបន់មួយដែលកូរ៉េខាងជើងធ្លាប់បានសាកល្បងអាវុធនុយក្លេអ៊ែ។

ជាមួយគ្នានោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា ការរញ្ជួយដីនេះ គឺអាចបណ្ដាលមកពីកូរ៉េខាងជើង បាញ់សាកល្បងអាវុធនុយក្លេអ៊ែ នៅក្នុងឱកាសនៃថ្ងៃរំលឹកខួបលើកទី៦៨ នៃការបង្កើតប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានយ៉ុនហាប់៕