(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់២នាក់ និងរងរបួសស្រាល៥នាក់ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង និងរថយន្តធុនតូចចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់១លើក, ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៨នាក់ (យប់៥នាក់)។
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំង ប្រទេសមានចំនួន២,៨៣៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៨៩៣គ្រឿង និងពិន័យសរុបចំនួន១,៩៤១គ្រឿង៕