(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន បានលើកឡើងថា ភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ អាចធ្វើទៅបានមិនមែនមានតែតួអង្គរដ្ឋាភិបាលមួយទេដែលត្រូវដោះស្រាយ, យុវជនឯណេះវិញ ក៏ជាផ្នែកមួយយ៉ាងសំខាន់ដែរ នៅក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ។ លោកបណ្ឌិតបានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សន្ដាហ៍កន្លងទៅ។

សម្រាប់ការរួមចំណែករបស់យុវជន លើភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ គឺត្រូវផ្ដើមចេញពីយុវជនដែលមានសុខភាពល្អ មិនប្រព្រឹត្តទង្វើដែលបំផ្លាញសុខភាពរបស់ខ្លួនឯង ព្រមជាមួយការអប់រំនូវក្រមសីលធម៌ល្អនៅក្នុងសង្គម និងមានជំនាញមួយច្បាស់លាស់ ដែលសមស្របនិងបរិបទសេដ្ឋកិច្ចជាតិ យ៉ាងហោចណាស់នៅក្នុងរង្វង់៥ឆ្នាំទៅមុខ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖