(សៀមរាប)៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានធ្វើបដិសណ្ឋារកិច្ច និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិនដឹកនាំដោយ លោក ចាង ឈិងលី (ZHANG Qingli) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនទី ១៣ ហៅកាត់ថា (CPPCC) និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានការអមគណៈប្រតិភូ ជាមួយ លោក ឈួន ឡេង អនុប្រធានគណៈកម្មការទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ គណៈប្រតិភូ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ហេីយប្រតិភូខេត្ត ក៏បានអមដំណេីរប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិនដឹកនាំដោយ លោក ចាង ឈិងលី (ZHANG Qingli) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនទី ១៣ ហៅកាត់ថា (CPPCC) និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន ដេីម្បីទស្សនា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ផងដែរ៕