(ភ្នំពេញ)៖ សាច់ញាតិរបស់លោកទេសរដ្ឋមន្រ្តី មិន ឃិន បានថ្លែងប្រាប់អង្គភាព Fresh News ថា លោក មិន ឃិន ត្រូវបានដឹកបញ្ជូនមកដល់កម្ពុជាវិញហើយ នៅល្ងាចថ្ងៃទី០៨ ខែកញ្ញានេះ បន្ទាប់ពីសម្រាកព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃ។
លោកទេសរដ្ឋមន្រ្តី មិន ឃិន មានសភាពជំងឺធ្ងន់ធ្ងរយ៉ាងខ្លាំង ក្នុងជន្មាយុ៧៨ឆ្នាំ ហើយបានទៅសម្រាកព្យាបាលនៅប្រទេសថៃ តែសភាពជំងឺនៅតែមិនមានភាពធូរស្បើយដដែល។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី មិន ឃិន ធ្លាប់ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក្រោយមានការផ្លាស់ប្តូរតំណែង ពីរដ្ឋមន្រ្តីក្រសួងធម្មការមក លោកទេសរដ្ឋមន្រ្តីបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់តែម្ដង៕