(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ផ្លូវបំបែកទៅខេត្តកំពត ដោយរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បានបុកពីក្រោយរថយន្ត ហ៊ីយ៉ាន់ដាយ១គ្រឿងទៀត បណ្តាលឲ្យស្លាប់ម្នាក់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់អង្គភាព Fresh News មុននេះថា ពិតជាមានគ្រោះថ្នាក់ចរាចរណ៍នេះមែន ដោយមូលហេតុ មានរថយន្តហ៊ីយ៉ានដាយមួយគ្រឿងចតតាមផ្លូវ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត បានបើកទៅបុកពីក្រោយ បណ្តាលឲ្យអ្នកបើកគៀបជាប់នៅក្នុងកាប៊ីនតែម្តង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ៕