Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរស្វែងយល់! តារាងតម្លៃសេវាកម្ម​លើវិស័យ​ផ្សេងៗ នៅការិយាល័យ​ច្រកចេញចូល​តែមួយ

11-12-2016 06:42

(ភ្នំពេញ)៖ ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ អាជីវករ សហគ្រាសធុនតូច សិស្ស និស្សិត ជាដើម។ សេវាសាធារណៈដែលផ្តល់ តាមរយៈការិយាល័យ ច្រកចេញចូលតែមួយ គឺមានប្រសិទ្ធភាព ភាពសក្តិសិទ្ធ តម្លាភាព គណនេយ្យភាព រយៈពេលខ្លី ច្បាស់លាស់ អាចជឿទុកចិត្តបាន តម្លៃថោក និងប្រកបដោយគុណភាពល្អ។

នៅពេលនេះអង្គភាព Fresh News សូមលើកយកនៅ តារាងតម្លៃសេវាកម្មលើវិស័យនានា នៅការិយាល័យច្រកចេញចូលតែមួយ ដែលដកស្រង់ចេញពី គេហទំព័រផ្លូវការរបស់ រដ្ឋបាលរាជធានីភ្នំពេញ។

វិស័យនានាដែលបម្រើសេវា នៅការិយាល័យច្រកចេញចូលតែមួយ រួមមាន៖ ១.ការងារនីត្យានុកូលកម្ម, ២.ការងារអត្រានុកូលដ្ឋាន, ៣.វិស័យសុរិយោដី, ៤.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, ៥.វិស័យអប់រំ យុវជន និងកីឡា, ៦.វិស័យទេសចរណ៍, ៧.វិស័យសំណង់, ៨.វិស័យឧស្សាហកម្ម រ៉ែ និងថាមពល, ៩.វិស័យពាណិជ្ជកម្ម, ១០.វិស័យសុខាភិបាល, ១១.វិស័យសាធារណការ និងដឹកជញ្ជូន, ១២.វិស័យកសិកម្ម៕