(កំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១នេះ បាននឹងកំពុងជួបសំណេះសំណាលជាមួយ អ្នករត់ម៉ូតូឌុបប្រមាណជា៦១៦នាក់ ដែលប្រកបរបរអាជីវកម្ម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
ក្នុងជំនួបសំណេះសំណាលនេះ គឺដើម្បីបំពេញបំណងរបស់ក្រុមអ្នករត់ម៉ូតូឌុប ដែលចង់ចូលរួមក្នុងសមាគមម៉ូតូឌុប ខេត្តកំពង់ចាម ដែលមានលោកអភិបាលខេត្ត ជាប្រធានសមាគម ហើយសមាគមនេះ នឹងជួយឲ្យបងប្អូនរត់ម៉ូតូឌុប ទទួលបាននូវព័ត៌មានទូទៅឆាប់រហ័ស និងមានផលប្រយោជន៍ជាច្រើ នសម្រាប់ការងារសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ ចរាចរ និងការងារផ្សេងៗជាច្រើនទៀត ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលលោកអភិបាលខេត្ត ជួបជាមួយបងប្អូនម៉ូតូឌុប បន្ទាប់ពីការជួបនៅលើកទី១ កាលពីខែកុម្ភៈ កន្លងទៅ៕