(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ឃាត់ខ្លួនជនសង្ស័យ៤៥នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៦ករណី ឃាត់ខ្លួន១០នាក់
* ករណីប្រើប្រាស់១១ករណី ឃាត់ខ្លួន៣១នាក់
* ⁠ជួញដូរ២ករណី ឃាត់២នាក់
* ⁠អនុវត្ដន៍ដីកា៖ ដីកា២ ចាប់២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៧៤៥ករណី ឃាត់ខ្លួន៦៦២៦នាក់ (ស្រី៥៣៩នាក់)៕