(ភ្នំពេញ)៖ តាមរយៈបណ្តាញសង្គម Facebook នៅល្ងាចថ្ងៃទី១៨ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ហើយអះអាងថា នឹងចាត់ចែងតាមនីតិវិធីដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
សម្តេចធិបតី បានសរសេរដូច្នេះថា៖ «
ជូនចំពោះលោក គង់ សភា
ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោកដែលផ្ញើមកឲ្យខ្ញុំ។ ខ្ញុំសូមស្វាគមន៍លោក។
ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួប សន្ទនាជាមួយគ្នានៅពេលខាងមុខ»។
សូមបញ្ជាក់ថា លោក គង់ សភា អតីតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ តាមរយៈលិខិតមួយនាថ្មីៗនេះ បានទទួលស្គាល់កំហុស ហើយបានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា៕