(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅកាន់ទីក្រុង ណាននីង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមកិច្ចប្រជុំលើកទី៥ រដ្ឋមន្ត្រីអាស៊ាន-ចិន ស្ដីពីការត្រួតពិនិត្យអធិការកិច្ច និងចត្តាឡីស័ក្ដគុណភាព ផលិតផលកសិកម្ម (សហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ) ដែលនឹងប្រព្រឹត្តិទៅពី ថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០១៦។
កិច្ចប្រជុំខាងលើនឹងពិភាក្សាលើ: ផែនការ(១) សកម្មភាព ឆ្នាំ២០១៧-២០១៨ (២) សំណើកិច្ចសហប្រតិបត្តិការលើគេហទំព័រ សហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យ អាស៊ាន-ចិន (៣) សហប្រតិបត្តិការស្តង់ដារកសិកម្ម សហប្រតិបត្តិការ E-Certificate អធិការកិច្ច និងចត្តាឡីស័ក្ដ និងកិច្ចសហការត្រួតពិនិត្យ និងបង្កាជំងឺរុក្ខជាតិ និងសត្វ ៕