(ភ្នំពេញ)៖ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូនពរ លោក ង្វៀន ភូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសគម្រប់ខួបកំណើត ៨០ឆ្នាំឈានចូល ៨១ឆ្នាំ ឱ្យទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាវាងវៃ និងអាយុយឺនយូរ។

តាមរយៈសារលិខិត សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ លោកអគ្គលេខាធិការ ក្នុងលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ ឱ្យរីកចម្រើនរហូតដល់បច្ចុប្បន្ន ក្រោមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរឹងមាំ និងស្ថិរភាពយូរអង្វែង»។

សម្តេចមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ គណបក្សកុម្មុយនីស្តវៀតណាម ដែលមាន លោក ង្វៀន ភូជុង ជាអគ្គលេខាធិការ ប្រជាជនវៀតណាមនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗទៀតក្នុងការអនុវត្ត សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ ។

ស​ម្តេចសូមប្រសិទ្ធពរបវរមហាប្រសើរជូន ើោកអគ្គលេខាធិការ សូមសម្រេចបានជោគជ័យក្នុង ភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជាជនវៀតណាមជាបងប្អូន សូមសម្រេចបាននូវ គោលដៅ «ក្លាយជាប្រទេស អភិវឌ្ឍន៍មានចំណូលខ្ពស់នៅឆ្នាំ២០៤៥»៕

ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន៖